ជីវិតធំទូលាយ។ ភាសាអង់គ្លេសច្បាស់លាស់

 

Go to English website

 

 

SPOTLIGHT (ស្ពតឡៃ) គឺជាកម្មវិធីវិទ្យុជាភាសាអង់គ្លេស, ប៉ុន្តែវាគឺជាកម្មវិធី​វិទ្យុពិសេសជាភាសាអង់គ្លេស។

 

កម្មវិធីវិទ្យុនេះធ្វើការផ្សាយដោយប្រើវិធីសាស្រ្តពិសេសជាភាសាអង់គ្លេស។ វាងាយ​ស្រួលយល់ ទោះបីជាភាសាអង់គ្លេសមិនមែនជាភាសាទីមួយរបស់អ្នកក៏ដោយ។

 

ស្ពតឡៃជាកម្មវិធីដែលនិយាយយឺតៗជាងកម្មវិធីវិទ្យុជាភាសាអង់គ្លេសធម្មតា ហើយ​វាជាសវាងនៅពាក្យពិបាក ដូច្នេះអ្នកអាចយល់ភាសាអង់គ្លេសបានស្រួលជាងមុន។

 

ស្ពតឡៃគឺល្អឥតខ្ចោះសំរាប់សិស្សក្នុងការអនុវត្តភាសាអង់គ្លេសរបស់ពួកគេ ហើយ​សំរាប់អ្នកជំនួញក្នុងការបង្កើនភាសាអង់គ្លេសរបស់ពួកគេ។

 

ស្ពតឡៃមិនមែនជាមេរៀនភាសាអង់គ្លេសទេ។ អ្នកគួរតែស្លាប់ស្ពតឡៃ ឲ្យល្អដូច មេរៀនភាសាអង់គ្លេសណាដែលអ្នកត្រូវការដែរ។

 

ការសិក្សាភាសាអង់គ្លេសបានត្រឹមត្រូវល្អនឹងជួយអ្នកក្នុងជីវិតរស់នៅ។ កម្មវិធីនេះ​នឹងជួយអ្នកក្នុងការរៀនស្លាប់ភាសាអង់គ្លេស និង និយាយភាសាអង់គ្លេស។

 

គ្រូភាសាអង់គ្លេសនឹងបានដឹងថាស្ពតឡៃមានសារះប្រយោជន៍សំរាប់សិស្សរបស់​ពួគគេ។ អ្នកអាចទាញយកកម្មវិធីដូចជា MP3 និងអត្ថបទសំរាប់អានពីវិបសាយ

របស់យើង

 

ពាក្យជាភាសាអង់គ្លេស​Spotlightអានថា “ស្ពតឡៃ”។ ពាក្យនេះមានន័យថា​ភ្លើងបញ្ចាំង។ សូមស្រមៃមើលពីភ្លើងបញ្ចាំងទៅលើមនុស្សដែលគួរឲ្យចាប់​អារម្មណ៍នៅក្នុងរោងកុន ឬកម្មវិធីប្រគុំតន្រ្តី។ មានន័យថា

កម្មវិធីវិទ្យុនេះប្រៀបបីដូចជាភ្លើងបញ្ចាំង។​ ពួកគេមានចំណងជើងគួរឲ្យចាប់​អារម្មណ៍។ មេរៀនទាំងនោះមិនគួរឲ្យធន់ទ្រាន់ទេ- មេរៀនទាំងនោះនិយាយអំពី​ជីវិតពិត។ យើងខ្ញុំសង្ឃឹមថាអ្នកនឹងរីករាយជាមួយ Spotlight

 

សូមចាំថាអ្នកអាចផ្ញើរជាអ៊ីម៉ែលទៅកាន់អ្នកផលិតកម្មវិធីស្ពតឡៃបាន។ ពួកគាត់​តែងតែសប្បាយរីករាយក្នុងស្តាប់ពីមិត្តអ្នកស្តាប់ និងអ្នកទស្សនាវិបសាយ។ ប៉ុន្តែអ្នក ត្រូវសរសេរជាភាសាអង់គ្លេស! កុំបារម្ភ ប្រសិនបើភាសាអង់គ្លេសរបស់អ្នក​មិនល្អ។ ពួកគេក៏អាចយល់បានដែរ។

 

គ្រប់ទាំងអស់ក្នុងវិបសាយគឺជាភាសាអង់គ្លេស។ អ្នកមើលឃើញលើវិបសាយ ឬ អ្នកអាចទៅកាន់កន្លែងកម្មវិធីតែម្តង។

 

ផ្ទះ | ស្តាប់, អាន

 

Go to English website